ចំណូលពីសេវាសាធារណៈ
ជាចំណូលដែលប្រមូលបានមកពីការបង់កម្រៃនៃការប្រើប្រាស់សេវាសាធារណៈដោយរូបវន្តបុគ្គលឬនីតិបុគ្គលសម្រាប់សេវាបង់ថ្លៃរបស់រដ្ឋ។ ការផ្តល់សេវាសាធារណៈនិងការប្រមូលចំណូលពីសេវាសាធារណៈ ត្រូវបានអនុវត្តដោយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅបម្រើផលប្រយោជន៍ទូទៅ។ កម្រៃសេវាសាធារណៈ ជាកម្មវត្ថុដែលត្រូវកំណត់ដោយប្រកាសអន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងឬប្រធានស្ថាប័នសាមី។
ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២