ចំណូលពីវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារ

ជាចំណូលដែលទទួលបានជាអាទិ៍មកពី វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម វិស័យអចលនវត្ថុ វិស័យបញ្ចាំនិងប្រាតិភោគដោយអនុប្បទាន ក្រៅពីចំណូលដែលមានកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។

ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២