ទ្រព្យសម្បត្តិរដ្ឋ

សំដៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសមណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងនីតិបុគ្គលសាធារណៈដទៃទៀត អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២