បុគ្គលឯកជនទទួលបានសិទ្ធិពីរដ្ឋក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ
សំដៅដល់បុគ្គលឯកជនដែលទទួលបាននីតិសម្បទាពីរដ្ឋតាមរយៈលិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតគតិយុត្តិបង្កើតចំណូលមិនមែនសារពើពន្ធដើម្បីទៅប្រមូលចំណូលមិនមែនសារពើពន្ធ ឬបុគ្គលដែលទទួលបន្តនូវសិទ្ធិនិងកាតព្វកិច្ចមួយផ្នែកឬទាំងស្រុងដោយស្របច្បាប់ ដូចបានកំណត់ក្នុងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និង/ឬលិខិតគតិយុត្តិបង្កើតចំណូលមិនមែនសារពើពន្ធ ពីបុគ្គលឯកជនដែលទទួលបាននីតិសម្បទាពីរដ្ឋ ដើម្បីទៅប្រមូលចំណូលមិនមែនសារពើពន្ធ។
ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២