សម្បទានសេវាសាធារណៈ

សំដៅដល់ការប្រគល់សិទ្ធិរបស់រដ្ឋ ទៅឱ្យបុគ្គលឯកជនក្នុងការផ្គត់ផ្គង់សេវាសាធារណៈដោយផ្ទាល់ឬដោយប្រយោល ដើម្បីជាប្រយោជន៍សាធារណៈ តាមរយៈការសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ឬតាមរយៈការផ្ដល់សិទ្ធិជូនបុគ្គលឯកជនលើការធ្វើអាជីវកម្មលើទ្រព្យសម្បត្តិរដ្ឋ ឬលើសេវាសាធារណៈ ដែលពុំមែនជាសេវាអធិបតេយ្យរបស់រដ្ឋ។ សម្បទានសេវាសាធារណៈ ចែកចេញជាគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងសម្បទានគ្រប់គ្រងសេវាសាធារណៈ។

ដកស្រង់ចេញពីព្រះរាជក្រមស្តីពីការប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២