ចំណូលមិនមែនសារពើពន្ធ
សំដៅដល់ចំណូលដែលទទួលបានមកពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ចំណូលពីសេវាសាធារណៈចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម វៀរលែងតែការពិន័យនិងការដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងចំណូលសារពើពន្ធនិងចំណូលមិនមែនសារពើពន្ធផ្សេងទៀត។
ដកស្រង់ចេញពីអនុក្រឹត្តស្តីពី គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣