ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម
សំដៅដល់ចំណូលពីការផាកពិន័យ ចំណូលពីការផ្តន្ទាទោសពិន័យជាប្រាក់ ចំណូលពីការរឹបអូស និងផលពីការពិន័យផ្សេងៗ ដោយអនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន សម្រាប់ជាគុណប្រយោជន៍ដល់ថវិកាជាតិ វៀរលែងតែការពិន័យនិងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងចំណូលសារពើពន្ធ។
ដកស្រង់ចេញពីអនុក្រឹត្តស្តីពី គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចុះថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣