បង្កាន់ដៃបង់ប្រាក់

សំដៅដល់ប្រភេទសក្ខីបត្រដែលបញ្ជាក់អំពីការបង់ និងការទទួលប្រាក់ចំណូលមិនមែនសារពើពន្ធដោយផ្ទាល់ជាសាច់ប្រាក់ ឬ ជាមូលប្បទានប័ត្រ។ បង្កាន់ដៃបង់ប្រាក់នេះ គឺបោះពុម្ព និងបើកផ្ដល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ដកស្រង់ចេញពីអនុក្រឹត្តស្តីពី គោលការណ៍និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារ និងការចែករំលែកចំណូលមិនមែនសារពើពន្ធ ពីរដ្ឋបាលថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោ​មជាតិ ចុះថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៣