ថវិកា
សំដៅដល់ផែនការហិរញ្ញវត្ថុរបស់រដ្ឋ ដែលត្រូវបានអនុម័តនៅក្នុងច្បាប់ហិរញ្ញវត្ថុ រួមមាន ការគ្រោងចំណូលនិងចំណាយ ការខ្ចី និងការធ្វើហិរញ្ញប្បទានបំពេញតុល្យភាពថវិកា ដើម្បីសម្រេចសមិទ្ធកម្មដែលបានគ្រោងទុក។ ថវិកាជាតិឬថវិការដ្ឋ រួមមាន ថវិកាថ្នាក់ជាតិ ថវិកាថ្នាក់ក្រោមជាតិ ឬថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ថវិកាឧបសម្ព័ន្ធនិងគណនីពិសេសរតនាគារ។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣