ប្រព័ន្ធវាយតម្លៃបច្ចេកវិទ្យាសុខាភិបាល (HTA)

សំដៅដល់ការសិក្សាវាយតម្លៃជាប្រព័ន្ធលើប្រសិទ្ធភាពចំណាយ, សុវត្ថិភាពនៃការព្យាបាល, និងផលប៉ះពាល់នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការព្យាបាល ដោយផ្ដល់អាទិភាពលើទិដ្ឋភាពវេជ្ជសាស្ត្រ, សង្គម, សីលធម៌ និងសេដ្ឋកិច្ច។ គោលបំណងចម្បងរបស់ HTA គឺដើម្បីផ្តល់ធាតុចូលជូនថ្នាក់ដឹកនាំសម្រាប់ធ្វើការសម្រេចចិត្តពាក់ព័ន្ធនឹងការថែទាំសុខភាព ដែលរួមមានជាអាទិ៍ការគ្របដណ្តប់សេវាថែទាំសុខភាព, ការទូទាត់, ការកំណត់ថ្លៃទូទាត់, ការកំណត់គោលការណ៍ណែនាំនៃការព្យាបាលជំងឺ, ការត្រួតពិនិត្យឧបករណ៍វេជ្ជសាស្ត្រ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រែក្លាយពីទីភ្នាក់ងារបញ្ជាក់ចំណាយសេវាសុខាភិបាល ទៅជាទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣