ការអភិវឌ្ឍដី

សំដៅដល់ការប្តូរប្រភេទនៃការប្រើប្រាស់ដីទៅជាប្រភេទមួយផ្សេងទៀត តាមរយៈការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែទម្រង់ដី និងការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី សម្រាប់គោលដៅនៃការសាងសង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម។ល។ ដោយធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ និងសេវាសាធារណៈ ស្របតាមបទប្បញ្ញត្តិនៃការប្រើប្រាស់ដី។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥