ប្លង់គោលប្រើប្រាស់ដីឬប្លង់គោល
សំដៅដល់ផែនការដែលកំណត់អំពីចក្ខុវិស័យនិងយុទ្ធសាស្ត្រសរុបសម្រាប់ការអភិវឌ្ឍរូបវន្តនិងកំណត់ពីប្រភេទនៃការប្រើប្រាស់ដី(ប្រភេទដីអាចសាងសង់បាន និងប្រភេទដីកម្រិតការសាងសង់)ព្រមទាំងបង្ហាញអំពីទម្រង់ទីក្រុង បណ្ដាញហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិងគមនាគមន៍សំខាន់ៗនៃទីក្រុងព្រមទាំងការធ្វើសមាហរណកម្ម។ ប្លង់គោលប្រើប្រាស់ដីត្រូវភ្ជាប់មកជាមួយនូវផែនការសកម្មភាពសម្រាប់អភិវឌ្ឍនិងអភិរក្សទីក្រុងទៅតាមលំដាប់អាទិភាពសម្រាប់រយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ ប្លង់គោលប្រើប្រាស់ដីគឺជាប្លង់ដែលត្រូវបានសម្រេចដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដោយស្ថាប័នរដ្ឋមានសមត្ថកិច្ច។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការគ្រប់គ្រងដីរដ្ឋចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៥