មណ្ឌលថែទាំកុមារ

គឺសំដៅដល់មណ្ឌលរបស់រដ្ឋ ឬរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលទទួលស្គាល់ដោយក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច សម្រាប់ចិញ្ចឹមថែទាំ និងផ្ដល់នូវតម្រូវការជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍរបស់កុមារដែលគ្មានឪពុកម្តាយ ឬគ្មានឪពុក ឬគ្មានម្ដាយ ឬកុមារដែលត្រូវគេបោះបង់ចោល ឬកុមារដែលឪពុកម្តាយ ឬអ្នកអាណាព្យាបាលពុំមានលទ្ធភាពផ្ដល់ការថែទាំឱ្យបានគ្រប់គ្រាន់ និងជាជម្រើសចុងក្រោយសម្រាប់ការថែទាំជំនួសចំពោះកុមាររងគ្រោះ និងងាយរងគ្រោះ។

ដកស្រង់ចេញពីអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់អង្គការមិនមែនរដ្ឋាភិបាល ទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រង សេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ទៅឱ្យ រដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧