មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត
ជាមន្ត្រីក្រៅក្របខ័ណ្ឌ ដែលត្រូវបានជ្រើសរើសទៅតាមនីតិវិធីត្រឹមត្រូវ ដើម្បីបំពេញតម្រូវការជាក់ស្ដែង និងចាំបាច់របស់ក្រសួង-ស្ថាប័ន និងមន្ទីរជំនាញរាជធានី ខេត្ត ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ លើមុខងារបន្ទាប់បន្សំ និងមិនអចិន្ត្រៃយ៍មួយចំនួន ដែលការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្ដែតនេះ មានប្រសិទ្ធភាព និងភាពសក្ដិសិទ្ធិ ជាងការប្រើប្រាស់មន្ត្រីក្របខ័ណ្ឌអចិន្ត្រៃយ៍។ ម្យ៉ាងទៀតមន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត គឺជាប្រភេទមន្ដ្រីក្រៅក្របខ័ណ្ឌ ដែលត្រូវផ្តល់កិច្ចសន្យាប្រចាំឆ្នាំ ហើយការចុះកិច្ចសន្យាការងារម្តងមិនឱ្យលើសពី ១ ឆ្នាំ ទេ ។
ដកស្រង់ចេញពីសារាចរណែនាំស្តីពីការប្រើប្រាស់ និងការផ្តល់ប្រាក់កម្រៃសម្រាប់មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកអណ្តែត ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១