វិសហមជ្ឈការ (Deconcentration)

រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ ឬ ទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន ។ អង្គភាព ឬ ក្រុមប្រឹក្សានោះ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័នស្របទៅតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ ។

ដកស្រង់ចេញពីច្បប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលខេត្ត-ក្រុង-ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨