ស្ថានភាពអសកម្ម
ជាស្ថានភាពបណ្តោះអាសន្នរបស់យោធិនអាជីពដែលមិនអាចកាន់កាប់មុខតំណែង តាមឋានន្តរសក្តិរបស់ខ្លួនក្នុងរយៈពេលលើសពី៦(ប្រាំមួយ)ខែឡើងទៅ ដោយសារហេតុផលណាមួយដូច ខាងក្រោម៖ ១- ការឈប់សម្រាកព្យាបាលជំងឺរយៈពេលវែង។ ២- ការឈប់សម្រាកដោយមូលហេតុសុខភាពរយៈពេលលើសពី៦(ប្រាំមួយ)ខែ។ ៣- ការឈប់សម្រាកដោយហេតុផលគ្រួសារ។ ៤- ភាពទំនេរ។ ៥- ការដកហូតមុខតំណែង។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីបែបបទនៃការ ទទួលសិទ្ធិនិងកាតព្វកិច្ចទាក់ទង នឹងស្ថានភាពទាំងប្រាំនៃយោធិន អាជីពនិងបទប្បញ្ញត្តិដោយឡែក ចំពោះនាយទាហានថ្នាក់ឧត្តម សេនីយ៍ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣