ស្ថានភាពចូលនិវត្តន៍
ជាស្ថានភាពបញ្ចប់ជាស្ថាពរនៃក្របខ័ណ្ឌយោធិនអាជីព ហើយត្រូវវិលត្រឡប់ ទៅកាន់ជីវភាពស៊ីវិលវិញ ដោយទទួលផលប្រយោជន៍តាមច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ០៧/នស/៩៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៤ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤០៦/០០៨ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០៦។
ដកស្រង់ចេញពីអនុក្រឹត្យស្តីពីបែបបទនៃការ ទទួលសិទ្ធិនិងកាតព្វកិច្ចទាក់ទង នឹងស្ថានភាពទាំងប្រាំនៃយោធិន អាជីពនិងបទប្បញ្ញត្តិដោយឡែក ចំពោះនាយទាហានថ្នាក់ឧត្តម សេនីយ៍ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣