ស្ថានភាពក្រៅក្របខ័ណ្ឌ

ជាស្ថានភាពរបស់យោធិនដែលមានអាយុត្រូវចូលនិវត្តន៍ស្របតាមបទប្បញ្ញត្តិនៃ ច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ០៧/នស/៩៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៤ តែត្រូវបានអនុញ្ញាត ឱ្យបម្រើការងារបន្តទៀតក្នុងសេវា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កងយោធពលខេមរភូមិន្ទនិងសំណូមពររបស់យោធិនសាមីផង។

ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣ ស្តីពីបែបបទនៃការទទួលសិទ្ធិនិងកាតព្វកិច្ចទាក់ទង នឹងស្ថានភាពទាំងប្រាំនៃយោធិនអាជីពនិងបទប្បញ្ញត្តិដោយឡែកចំពោះនាយទាហានថ្នាក់ឧត្តមសេនីយ៍