គ្រោះថ្នាក់ក្នុងពេលធ្វើដំណើរ

សំដៅដល់គ្រោះថ្នាក់កើតឡើងពេលធ្វើដំណើរនៅលើកំណាត់ផ្លូវត្រង់រវាងលំនៅឋាននិងកន្លែងធ្វើការងារក្នុងថិរវេលាសមស្រប។ អធិការសន្តិសុខសង្គមមានឆន្ទានុសិទ្ធិក្នុងការចាត់ទុកគ្រោះថ្នាក់ពេលធ្វើដំណើរជាហានិភ័យការងារ ដោយផ្អែកលើហេតុផលជាក់ស្តែងដែលទទួលបានពីការអង្កេតលើករណីគ្រោះថ្នាក់នីមួយៗ។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ)