ជំងឺវិជ្ជាជីវៈ
សំដៅដល់សភាពនៃរោគសមុដ្ឋានឬការកើតរោគដែលពាក់ព័ន្ធនឹងការអនុវត្តការងារក្នុងមុខរបរណាមួយជាកំណត់ ពោលគឺរោគឬជំងឺដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹងកត្តានានានៃការងារមានជាអាទិ៍ កំលុងពេលធ្វើការងារ កន្លែងធ្វើការងារ របៀបធ្វើការងារសារធាតុឬវត្ថុធាតុប្រើប្រាស់ក្នុងផលិតកម្ម បរិយាកាសនៃកន្លែងធ្វើការ ជាដើម ដែលអាចធ្វើឲ្យកើតរោគឬជំងឺទោះបីក្នុងកំលុងពេលដែលសាមីជនកំពុងបំពេញការងារឬមុខរបរ ឬក្រោយកំលុងពេលដែលលែងបំពេញការងារឬមុខរបរទាំងនោះក្តី។ ជំងឺវិជ្ជាជីវៈត្រូវចាត់ទុកជាហានិភ័យការងារ។ ជំងឺទូទៅ ទោះបីកើតនៅកន្លែងធ្វើការក៏ដោយក៍មិនត្រូវបានចាត់ទុកជាហានិភ័យការងារទេ។
ដកស្រង់ចេញពីច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ) ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩