តាវកាលិកនៃរបបសន្តិសុខសង្គម

សំដៅដល់អត្ថប្រយោជន៍ក្នុងផ្នែកនីមួយៗនៃរបបសន្តិសុខសង្គមដែលត្រូវផ្ដល់ជូនដល់សមាជិក ប.ស.ស. នៅពេលសាមីជនជួបប្រទះនូវហានិភ័យជាយថាហេតុបណ្តាលឲ្យបាត់បង់លទ្ធភាពបំពេញការងារដើម្បីទទួលបានប្រាក់ចំណូល។ តាវកាលិកអាចជាវត្ថុឬជាប្រាក់ដែលត្រូវផ្ដល់ឲ្យតាមលក្ខខណ្ឌដែលចែងក្នុងច្បាប់ឬបទប្បញ្ញត្តិពាក់ព័ន្ធ។ ឧទាហរណ៍ តាវកាលិកផ្នែកហានិភ័យការងារ មានការផ្តល់សេវាព្យាបាលនិងថែទាំវេជ្ជសាស្ត្រ ប្រាក់បំណាច់ប្រចាំថ្ងៃសម្រាប់ការបាត់បង់សមត្ថភាពការងារបណ្ដោះអាសន្ន។ល។

ដកស្រង់ចេញពីច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ) ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩