បុគ្គលស្វ័យនិយោជន៍

សំដៅដល់ជនដែលប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួលឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជកឬរដ្ឋតាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករនិយោជិតនៅក្នុងសកម្មភាពការងារឬមុខរបររបស់ខ្លួន។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ច្បាប់ស្តីពីរបបសន្តិសុខសង្គម (មានភ្ជាប់លិខិតស្នើលេខ ៥៤២០ មស.នក របស់ក្រសួងមុខងារសាធារណៈ)