ការចុះបញ្ជីអាជីវកម្ម
សំដៅដល់ការចុះបញ្ជីអាជីវកម្ម តាមគេហទំព័រចុះបញ្ជី តាមការកំណត់ដោយច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដើម្បីទទួលបាន ក្នុងទម្រង់ឌីជីថលនូវ÷
- ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម
- ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ការពិនិត្យនិងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ដោយក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ
- ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២០ ស្តីពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
