សហគ្រាសសាធារណៈ

គឺជាយន្តការផ្តល់សេវាសាធារណៈរបស់រដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងនៃនីតិឯកជន និង នីតិសាធារណៈ និងជានីតិបុគ្គលដែលមានស្វ័យភាពហិរញ្ញវត្ថុ ហើយដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ។ សហគ្រាសសាធារណៈមានបេសកកម្ម បង្កលក្ខណៈដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមមានជាអាទិ៍ ការបង្កើនតម្លៃធនធានធម្មជាតិ និងការបង្កើតអាជីព ។

ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាល អនុម័តដោយគណៈរដ្ឋមន្រ្តី ក្នុងសម័យប្រជុំពេញអង្គ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០០៦ ស្ដីពីការផ្តល់សេវាសាធារណៈ