ការកែតម្រូវ (Adjustment)
គឺសំដៅទៅលើការផ្តល់មូលនិធិប្រកបដោយតម្លាភាព និងសមធម៌សម្រាប់ទ្រទ្រង់ដល់ចំណាយប្រតិបត្តិការអាទិភាពនៅក្នុងមុខងារសាធារណៈ និងដើម្បីប្រើប្រាស់លទ្ធភាពនៃការផ្តល់មូលនិធិរបស់ដៃគូអភិវឌ្ឍប្រកបដោយសុទិដ្ឋិនិយម។ យន្តការនៃការកែតម្រូវនឹងត្រូវរៀបចំឲ្យបានចប់សព្វគ្រប់នៅមុនដំណាច់ឆ្នាំ២០១០ សម្រាប់ការអនុវត្តដំបូងទៅតាមការប្រកាសដាក់ឲ្យដំណើរការនូវឧបករណ៍ចំណាយប្រតិបត្តិការអាទិភាព។ រហូតមកដល់ពេលនេះ គោលការណ៍នៃការកែតម្រូវត្រូវបានពិចារណានៅក្នុងការរៀបចំបង្កើតកិច្ចព្រមព្រៀងសម្រាប់ការអនុវត្ត។
ដកស្រង់ចេញពីសៀវភៅគោលនយោបាយរាជរដ្ឋាភិបាលឆ្នាំ២០១០ ស្ដីពីឯកសារណែនាំសម្រាប់ការអនុវត្តចំណាយប្រតិបត្តិការអាទិភាព
