គណនេយ្យករសាធារណៈ

សំដៅដល់ភ្នាក់ងាររបស់រដ្ឋដែលទទួលបន្ទុកលើកិច្ចការទទួលនិងគ្រប់គ្រងចំណូលទូទាត់ចំណាយ រក្សាទុកដាក់និងគ្រប់គ្រងសាច់ប្រាក់ កាន់បញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ថវិកានិងរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋ។ គណនេយ្យករសាធារណៈ រួមមាន គណនេយ្យកររតនាគារ គណនេយ្យករប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល គណនេយ្យករថវិកាឧបសម្ព័ន្ធ គណនេយ្យករគណនីពិសេសរតនាគារ និងគណនេយ្យករ ដែលអនុវត្តគណនេយ្យនៃថវិការដ្ឋដទៃទៀត។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ