ប្រធានកម្មវិធី

សំដៅដល់ថ្នាក់ដឹកនាំ ដែលត្រូវតែងតាំងដោយរដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ប្រធានអង្គភាពសាធារណៈប្រហាក់ប្រហែល អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាអាណាប័កដើមខ្សែ ដើម្បីទទួលខុសត្រូវលើការរៀបចំថវិកា ការសម្របសម្រួល ការតាមដាន និងការជំរុញកិច្ចប្រតិបត្តិការនានាក្នុងកម្រិតកម្មវិធី រួមទាំងការអនុវត្តថវិកា ដើម្បីសម្រេចបាននូវសមិទ្ធកម្មតាមការគ្រោងទុក។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ