អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ

សំដៅដល់អង្គភាពតែមួយគត់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាប័កដើមខ្សែរបស់ក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល និងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានតួនាទី និងភារកិច្ចដឹកនាំ ណែនាំ គាំទ្រ និងសម្របសម្រួលជាមួយគ្រប់អង្គភាពថវិកា ក្នុងការរៀបចំផែនការ យុទ្ធសាស្ត្រថវិកា ការរៀបចំថវិកាប្រចាំឆ្នាំ ការរអនុវត្តថវិកា ការពិនិត្យ និងការតាមដានការអនុវត្តថវិកា និងបូកសរុបរបាយការណ៍។