អាណាប័កជំនួស

សំដៅដល់ថ្នាក់ដឹកនាំក្រោមឱវាទ ដែលទទួលបានការចាត់តាំងពីអាណាប័កដើមខ្សែ អាណាប័កផ្ទេរសិទ្ធិ ដើម្បីប្រគល់សិទ្ធិជំនួសខ្លួនឬដើម្បីផ្ទេរសិទ្ធិ ដោយផ្អែកលើបទបញ្ជាគណនេយ្យសាធារណៈ ក្នុងពេលដែលអាណាប័កដើមខ្សែឬអាណាប័កផ្ទេរសិទ្ធិ អវត្តមាន ឬមានធុរៈ។

ដកស្រង់ចេញពីព្រះរាជក្រមចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ដែលប្រកាសឱ្យប្រើច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ