គណនេយ្យភាពអន្តររដ្ឋបាលថ្នាក់ក្រោមជាតិ (Intra-SNA Accountability)
សំដៅទៅលើគណនេយ្យភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ឬរវាងអង្គការចាត់តាំងនានានៃរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានប្រភេទដូចគ្នាឬប្រភេទផ្សេងគ្នា។
ឧទាហរណ៍
- គណនេយ្យភាពរវាងរដ្ឋបាលខេត្ត ក និងរដ្ឋបាលខេត្ត ខ
- គណនេយ្យភាពរវាងរដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់
- គណនេយ្យភាពរវាងក្រុមប្រឹក្សាខេត្ត ក និងក្រុមប្រឹក្សាខេត្ត ខ
- គណនេយ្យភាពរវាងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងក្រុមប្រឹក្សាឃុំ សង្កាត់
- គណនេយ្យភាពរវាងគណៈអភិបាលខេត្ត ក និងគណៈអភិបាលខេត្ត ខ
- គណនេយ្យភាពរវាងគណៈអភិបាលរាជធានី ខេត្ត គណៈអភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ ។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩
