តួនាទីយេនឌ័រ (Gender. Role)
សំដៅលើតួនាទី ឬភារកិច្ចសម្រាប់ក្មេងស្រីក្មេងប្រុស ស្រ្តី បុរស ដែលកំណត់ឡើងដោយសង្គម។ ដោយសារតួនាទីយេនឌ័រត្រូវបានបង្កើតឡើងដោយសារសង្គម ដូច្នេះ៖តួនាទីនេះអាចកែប្រែ ឬប្រែប្រួលគ្រប់ពេលវេលា ហើយខុសៗគ្នា ទៅតាមទំនៀមទម្លាប់ និងវប្បធម៌នៃប្រទេសនីមួយៗ ។តួនាទីយេនឌ័រមាន ឥទ្ធិពលប៉ះពាល់ដល់ទំនាក់ទំនងរវាងបុរស និងស្ត្រី ហើយឥទ្ធិពលនេះអាចបង្កឱ្យមានវិសមភាពឱកាស និងការរំពឹងទុករបស់បុរស និងស្រ្តីនៅក្នុងសង្គម និងកិច្ចអភិវឌ្ឍ។
កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩
