ស្រុកឡើង
ទីស្រុកដែលមានស្រុកចំណុះជាច្រើនទៀត។ ពាក្យនេះត្រូវបាន គេប្រើនៅក្រោយសម័យអង្គរ។ ឧទាហរណ៍ ចៅពញាមឿង ដែលគ្រប់គ្រងស្រុកបាត់ដំបង មានចៅមឿងចំណុះ៥ស្រុក គឺស្រុកមង្គលបូរី ស្រុកទឹកជោរ ស្រុកបរត្បូង ស្រុកពាមសីមា និងស្រុកមោងឫស្សី។
ដកស្រង់ចេញពីបច្ចេកសព្ទរបស់គណៈកម្មការប្រវត្តិវិទ្យាដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវអនុម័ត នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤
