ការទទួលស្គាល់គុណភាព

សំដៅដល់វិញ្ញាបនបត្រដែលចេញដោយក្រសួងទេសចរណ៍ ឬ ដែលចេញដោយសមាគមឧស្សាហកម្មទេសចរណ៍ ដើម្បីបញ្ជាក់ ទទួលស្គាល់គុណភាពផលិត ឬសេវាកម្មទេសចរណ៍ដែលបានឆ្លើយតបទៅនឹងស្តង់ដារធានាគុណភាពកំណត់ដោយក្រសួងទេសចរណ៍ ។

ដកស្រង់ចេញពីព្រះរាជក្រម ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលបានប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍