មន្ត្រីមានសមត្ថកិច្ច
សំដៅដល់មន្ត្រីរបស់អ្នកអនុវត្តគម្រោង មន្ត្រីទទួលបន្ទុកការងារដោះស្រាយ ផលប៉ះពាល់ មន្ត្រី ឬបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ត្រីគ្រប់ស្ថាប័នសាធារណៈទាំងអស់ដែលមានការ ពាក់ព័ន្ធទោះដោយផ្ទាល់ ឬដោយប្រយោល នឹងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ និងការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងនេះ។
ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ
