គំនូសប្លង់បច្ចេកទេស

សំដៅដល់គំនូសឬប្លង់ដែលបង្ហាញពីទីតាំងជាក់លាក់របស់គម្រោងមានជាអាទិ៍ គំនូសឬប្លង់បច្ចេកទេសលម្អិត, គំនូសឬប្លង់ទីតាំង, គំនូសប្លង់មេ, គំនូសឬប្លង់បង្ហាញទីតាំងដីចំណីផ្លូវ ឬរបៀងនៃផលប៉ះពាល់, គំនូសឬប្លង់បង្ហាញពីអ័ក្សផ្លូវឬអ័ក្សប្រឡាយ, ប្លង់រួម ឬគ្រោងប្លង់លម្អិត ជាដើម។

ដកស្រង់ចេញពីអនុក្រឹត្យ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីក្រមសីលធម៌មន្រ្តីមានសមត្ថកិច្ចក្នុងការសិក្សា ការរៀបចំ ការអនុវត្ត និងការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ